ព័ត៌មានសន្តិសុខសង្គម

រថយន្តខូចឈប់ចិញ្ចើមផ្លូវ ត្រូវម៉ូតូបុកពីក្រោយបណ្ដាលឲ្យដួលស្លាប់

កំពង់ស្ពឺ៖រថយន្តខូចហើយឈប់ចិញ្ចើមផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូបុកពីក្រោយពេញទំហឹងបណ្តាលឱ្យដួលស្លាប់នៅភូមិអង្គតាឡឹក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី៩ខែសីហា។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលបាត់បង់ជីវិតឈ្មោះ ជៃ សាណាក់ អាយុ៤០ឆ្នាំនៅ ភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ផ្លាកលេខកណ្តាល1K-7812 បុករថយន្តម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខភ្នំពេញ2AC-6755ខូចឈប់ចតនៅចិញ្ចើមផ្លូវ។តៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណទេដោយបានគេចខ្លួនក្រោយពេលកើតហេតុ។
ក្រោយកើតហេតុមន្ត្រីជំនាញបានវាស់វែងព្រមទាំងប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែករថយន្តនិងម៉ូតូនាំទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូររង់ចាំការដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *