ព័ត៌មានជាតិ

អភិបាលថ្មីនៃខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំគណៈកម្មការឯកភាពរដ្ឋបាលខេត្ត

ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមវត្តមានលោក គីម រិទ្ធី អភិបាលថ្មីនៃខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីជាអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមេឃុំ-ចៅសង្កាត់-មេប៉ុស្ដិ៍ជាច្រើនរូបទៀត។

កិច្ចប្រជុំនាពេលនេះបានលើកឡើងអំពីរបាយការណ៍បញ្ហាប្រឈម និងដំណោះស្រាយទៅលើបញ្ហាផ្សេងៗជាច្រើនពីសំណាក់សមាជិក ដែលបានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះ។ដែលទាក់ទងទៅនិងការងារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការងារទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃដើម្បីវាតយកដីធ្វើកម្មសិទ្ធ។
ការងារបង្ករបង្កើនផលស្រូវរដូវវស្សា និងដំណាំកសិឧស្សាហកម្ម, ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះលើវិស័យបរិស្ថានជាដើម។ល។ ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *