ព័ត៌មានសន្តិសុខសង្គម

ប្រទះឃើញបុរសម្នាក់ដេកស្លាប់កណ្ដាលផ្លូវសង្ស័យរថយន្តបើកបុក

ភ្នំពេញ៖អ្នកដំណើរបានឃើញបុរសម្នាក់ស្លាប់តាមផ្លូវក្នុងសភាពបាក់ដៃជើងសង្ស័យរថយន្តបើកបុកនៅផ្លូវបេតុង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យកាលពីម៉ោង៦ព្រឹកថ្ងៃទី១០ ខែសីហា។
អ្នកភូមិបានឱ្យដឹងថា សពខាងលើមិនទាន់ទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។បុរសនោះមានវ័យប្រហែលជិត៤០ឆ្នាំមានសភាពខ្ទេចកំណាត់ខ្លួនផ្នែកខាងក្រោម ពាក់អាវយឺតប៉ារ៉ាដៃខ្លី។កន្លងមកប្រជាពលរដ្ឋធ្លាប់បានឃើញដើរនៅក្នុងមូលដ្ឋានមិនដឹងក្រុមគ្រួសារនៅទីណាទេ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា កាលពីយប់មុនថ្ងៃកើតហេតុគេឃើញបុរសខាងលើនៅដេករោងលក់ដូរតាមមហាវិថីឈ្នះឈ្នះស្រាប់តែដល់ព្រឹកឡើងថ្ងៃកើតហេតុឃើញស្លាប់តាមផ្លូវទៅវិញសង្ស័យមានរថយន្តបើកបុករួចកិនទើបបណ្តាលឱ្យស្លាប់បែបនេះ។
ក្រោយមកពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យហើយរកបងប្អូនសាច់ញាតិមកយកទៅធ្វើបុណ្យនិងបន្តស្រាវជ្រាវស្វែងរករថយន្តបង្កមកទទួលខុសត្រូវក្នុងករណីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *