ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ចងកសម្លាប់ខ្លួន សង្ស័យមានវិបត្តិក្នុងគ្រួសារ

បាត់ដំបង៖បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារត្រូវបានប្រទះឃើញចងកសម្លាប់ខ្លួននៅភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ។
មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា បុរសដែលធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននោះឈ្មោះ វ៉ិត ងិត អាយុ៦៧ឆ្នាំ-ប្រពន្ធឈ្មោះ ឡោត ទុំ អាយុ៦៩ឆ្នាំ នៅភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
មុនកើតហេតុប្រពន្ធសពបានប្រាប់ថា ប្តីរបស់គាត់ជាមនុស្សញៀនស្រាជាប្រចាំ។ពេលគាត់ផឹកស្រវឹងម្តងៗតែងតែស្រែកជេរ វាយពាង វាយចានឆ្នាំង ហើយវាយទាំងរូបគាត់ទៀតផង។ ស្រ្តីរូបនោះបានបន្តថា ពេលកន្លងមកប្តីគាត់ក៏ធ្លាប់លេបថ្នាំប៉ារ៉ាមួយក្តាប់ដៃដើម្បីសម្លាប់ខ្លួនម្តងដែរតែកូនៗឃើញទាន់។
មកដល់យប់ថ្ងៃទី២៣ ខែកុម្ភៈនេះប្តីគាត់បានផឹកស្រាស្រវឹងបានដេកនៅក្រោមសំយាបផ្ទះ។លុះព្រឹកឡើងឡើងចៅប្រុសបានស្រែកថា តាចងកស្លាប់បាត់ហើយ។ ពេលនោះគាត់ក៏ស្ទុះទៅយកកាំបិតកាត់ចំណង និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *