ព័ត៌មានសន្តិសុខសង្គម

ឪពុកស្ដីបន្ទោសបុរសម្នាក់ តូចចិត្តចងកសម្លាប់ខ្លួន និងដើមឈើកណ្ដាលស្រែ

ពោធិ៍សាត់៖បុរសម្នាក់តូចចិត្តនឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួចក៏សម្រេចចិត្តចេញពីផ្ទះកណ្តាលយប់ទៅចងកសម្លាប់ខ្លួននឹងដើមឈើកណ្តាលស្រែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។
មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ករណីបុរសចងកសម្លាប់ខ្លួននោះនៅម្តុំស្រែត្រពាំងកកោះ ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា។
បុរសឈ្មោះ ឈម ធឹម អាយុ ៦៨ឆ្នាំអាចារ្យវត្តនិងជាឪពុកបានឱ្យដឹងថា នាព្រលប់ថ្ងៃទី២៨ខែកញ្ញា កូនគាត់បានមកពីដើរលេងនៅក្រុងពោធិ៍សាត់។ពេលមកដល់ផ្ទះគាត់បានស្ដីបន្ទោសបន្តិចបន្តួចទៅលើកូន ។ដល់កណ្តាលយប់គាត់បានភ្ញាក់ពីដំណេកទៅរកមើលកូនតែមិនឃើញ។
លុះដល់ម៉ោងជាង៥ព្រឹកថ្ងៃទី២៩កញ្ញាគាត់បានចេញពីផ្ទះទៅវត្តចម្ងាយប្រហែល៥០ម៉ែត្រ ក៏ប្រទះឃើញកូនប្រុសរបស់កាត់ ចងកនឹងដើមឈើកណ្តាល ស្រែស្លាប់បាត់ទៅហើយ។អត្តឃាតជនឈ្មោះ ឈន ចន្នី អាយុ ៣៣ ឆ្នាំនៅភូមិពោធិ៍តាគួយ ឃុំលលកស ខេត្តពោធិ៍សាត់ បានមកស្នាក់នៅជាមួយឪពុកម្តាយឯ ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *