ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការករណីលុយភ្ញៀវជិតដុល្លា២ពាន់ដុល្លា

កំពង់ឆ្នាំង៖នគរបាលក្រុងកំពង់ឆ្នាំងបានឃាត់ខ្លួនប្រុសស្រី៤នាក់ករណីលួចលុយដុល្លារពិតពីភ្ញៀវចំនួន១.៧០០ដុល្លាររួចប្តូរដុល្លារសែនខ្មោចចូលកាបូបភ្ញៀវវិញខណៈភ្ញៀវចូលម៉ាស្សា។
ករណីនេះបានកើតឡើងនៅត្រង់ហាងម៉ាស្សាកោសជប់ យីហោឈ្មោះ 777 ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែសីហាឆ្នាំ២០២២ ។សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានគ្នា៤នាក់ឈ្មោះឆេនធិន ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកលួចលុយដុល្លារពិតហើយប្ដូរដាក់លុយដុល្លារសែន។
ឈ្មោះឆេន សារីន ភេទស្រី អាយុ ២៩ឆ្នាំអ្នកសមគំនិតលួច-ឈ្មោះស៊ឹម នៀង ភេទស្រី អាយុ ២៤ឆ្នាំ អ្នកសមគំនិតលួច និងឈ្មោះទឹម ស្រីរ៉ីម ភេទស្រី អាយុ ២៤ឆ្នាំអ្នកសមគំនិតលួច។ជនសង្ស័យទាំង៤នាក់ទីលំនៅភូមិពានី ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងត្រូវបាននគរបាលក្រុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *