ព័ត៌មានសន្តិសុខសង្គម

តំណាងរថយន្តមិនទាន់មកដោះស្រាយ រឿងបុកមនុស្សឲ្យស្លាប់នៅឡើយ

កណ្តាល៖បុរសម្នាក់ជិះម៉ូតូបុកឆ្កែក៏រេចង្កូតត្រូវរថយន្តបុកអូសជិត៣២០ម៉ែត្របានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។មកដល់ពេលនេះតំណាងរថយន្តមិនទាន់ចូលមកដោះស្រាយនៅឡើយ។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី២៧ កក្តដា។ជនរងគ្រោះដល់បាត់បង់ជីវិតឈ្មោះ តយ សម្បត្តិ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅបានស្លាប់ ។
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមម្នាក់ឯងដឹកផ្លែមៀនយកទៅលក់នៅផ្សារតាខ្មៅ។ពេលកំពុងបើកបរក៏មានឆ្កែ១ក្បាលរត់កាត់ផ្លូវត្រូវម៉ូតូបានបុកហើយរេចង្កូតត្រូវរថយន្តដឹកសិស្សមកពីមុខបុកគាបជាប់អូសជិត៣០ម៉ែត្ររងរបួសធ្ងន់ធ្ងរហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យលោកសង្ឃភ្នំពេញ។
បន្ទាប់មករថយន្តនិងម៉ូតូត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។រហូតមកដល់ពេលនេះមិនទាន់មានតំណាងភាគីរថយន្តចូលខ្លួនមកទទួលខុសត្រូវនៅឡើយទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *