ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចម៉ូតូ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលធ្វើសកម្មភាពលួចម៉ូតូនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែឧសភា។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្រុមជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូតែមិនបានសម្រេច។ ជនសង្ស័យ២នាក់-ឈ្មោះ កេ សុខនី អាយុ១៩ឆ្នាំនៅបន្ទប់ជួលក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោកប្រើប្រាស់សារធាតុញៀន និងឈ្មោះ សារុន ចាន់រះ អាយុ១៨ឆាំ្ននៅបន្ទប់ជួល សងា្កត់បឹងកក់១ ខណ្ឌទួលគោក ប្រើសារធាតុញៀន។ចំណែកម្ចាស់ម៉ូតូឈ្មោះ ប៊ុត ភីដែត ភេទស្រី អាយុ២២ឆាំ្ន មុខរបរអ៊ុតសក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
វត្ថុតាងដកហូតមាន-ដែកសំប៉ែតចុងស្រូច១-ម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1BE-3022 ជារបស់ជនសង្ស័យ និងម៉ូតូម៉ាកTODAY ផ្លាកលេខភ្នំពេញ1W-4192 ជារបស់ជនរងគ្រោះប្រគល់ឱ្យម្ចាស់ដើមវិញ។ នៅថ្ងៃកើតហេតុជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមខាងលើ មកឈប់នៅមុខផ្ទះអ៊ុតសក់ប្រុងលួចឆ្កឹះសោម៉ូតូក៏ត្រូវជនរងគ្រោះឃើញស្រែកឆោឡាឡើង។ពេលនោះត្រូវពលរដ្ឋជួយឃាត់ជនសង្ស័យ២នាក់យកប្រគល់ឱ្យសមត្ថកិច្ចតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *