ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូជ្រុលបុករម៉កចតលើចិញ្ចើមផ្លូវ ផ្លោងមនុស្សផ្ទុកគល់ឈើស្លាប់ភ្លាម

ភ្នំពេញ៖បុរសម្នាក់បើកម៉ូតូ Zoomer-X ក្នុងល្បឿនលឿនក៏ជ្រុលទៅបុករ៉ឺម៉កចតលើចិញ្ចើមផ្លូវផ្លោងមនុស្សផ្ទប់គល់ឈើបណ្តាលឱ្យស្លាប់មួយរំពេច។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានបុរសម្នាក់បើកម៉ូតូ Zoomer-X ផ្លាកលេខភ្នំពេញ1HZ-0330 យ៉ាងលឿនពីក្រុងតាខ្មៅរំដៅទៅក្រុងភ្នំពេញ។មកដល់កន្លែងខាងលើដោយម៉ូតូលឿនពេកក៏ជ្រុលទៅបុករ៉ឺម៉កគេចតលើចិញ្ចើមផ្លូវពេញទំហឹងហើយផ្លោងមនុស្សផ្ទប់គល់ឈើបណ្ដាលឱ្យស្លាប់ភ្លាមតែម្តង ។
ក្រោយមានគ្រោះថ្នាក់សមត្ថកិច្ចបានដឹងតាមអត្តសញ្ញាណបណ្ណគឺបុរសដែលស្លាប់នេះឈ្មោះឧត្តម ភូខេត្ត នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។បន្ទាប់មកផ្នែក ជំនាញចរាចរណ៍នាំម៉ូតូទៅរក្សាទុករង់ចាំក្រុមគ្រួសារយកឯកសារមកទទួលទៅវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *