ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យមុខសញ្ញាឆក់បង្កគ្រោះថ្នាក់មនុស្សទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះបានបញ្ជូនជនសង្ស័យជាមុខសញ្ញាចោរឆក់ម្នាក់ដែលបង្កគ្រោះថ្នាក់ដល់មនុស្សទៅតុលាការ។


មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងជំនាញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ចំណោមបក្ខពួក៥ នាក់ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីស្រាវជ្រាវចាប់ខ្លួនក្នុងករណីឆក់សម្ភារអ្នកដំណើរឱ្យដួលម៉ូតូរងរបួស។ ជនសង្ស័យឈ្មោះ ត្រាណេ សុចិន្តា ស្នាក់នៅផ្លូវលេខ២៣៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ករណីឆក់ទូរសព្ទបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស។ករណីនេះកើតឡើងនៅ ផ្លូវលេខ១០៧ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ដែលជាបក្ខពួកជនសង្ស័យឈ្មោះ លិច សុវណ្ណាលុច និងឈ្មោះ ប៊ូ សុវណ្ណដាវីដធ្វើសកម្មភាពឆក់កន្លងមក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *