ព័ត៌មានសន្តិសុខសង្គម

ស្វែងរករថយន្តបង្កបុកម៉ូតូមកពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់

កណ្ដាល៖រថយន្តមិនស្គាល់ភិនភាគបានបើកវ៉ាជែងក៏ជ្រុលទៅបុកម៉ូតូមកពីមុខបណ្ដាលឱ្យបុរសម្នាក់ស្លាប់ហើយបើករត់គេចបាត់ត្រូវសមត្ថកិច្ចស្វែងរកចាប់រថយន្តបង្កនេះ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែកក្កដាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា រថយន្តបង្កនិងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណព្រោះបើករត់បើកគេចខ្លួនបាត់។ចំណែកអ្នកស្លាប់ឈ្មោះ សេង ពណ្ណរាយ អាយុ២២ឆ្នាំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្តាល។បើកបរម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ1ID-9550។ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យវាស់វែងនិងកសាងសំណុំរឿងស្វែងរកចាប់រថយន្តបង្កដើម្បីយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *