ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបមេខ្យល់២នាក់ គ្រោងនាំពលករឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ

បាត់ដំបង៖សមត្ថកិច្ចព្រំដែនបានឃាត់ខ្លួនមេខ្យល់ចំនួន២នាក់ប្រុងនាំពលករឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។
មន្ត្រីនគរបាលបានឱ្យថា ការបង្ក្រាបនេះធ្វើឡើងរវាងកម្លាំងនគរបាល ស្រុកសំពៅលូន សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ និងកម្លាំងវរសេនាតូច៥៣៣ ប្រចាំការតាមខ្សែបន្ទាត់ព្រំដែន កាលពីយប់ថ្ងៃទី៣០ ខែមិថុនានៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ ឃុំសន្តិភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ មឿន មាន ភេទប្រុស អាយុ ៣៧ ឆ្នាំ និងឈ្មោះមឿន រដ្ឋា ភេទប្រុ ស អាយុ ២៩ ឆ្នាំ អ្នកទាំង ២នាក់មានទីលំនៅនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបន្តថា ក្រុមជនសង្ស័យមុនពេលបង្ក្រាបបាន បានទាក់ទងនាំពលករចំនួន ៥នាក់មកពីភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀងបម្រុងឆ្លងដែនពី កម្ពុជាចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ក្នុងកម្រៃប្រាក់ឈ្នួលក្នុងម្នាក់ៗចំនួន៦០.០០០រៀល។
សំណុំរឿងខាងលើការិយាល័យជំនាញកំពុងអនុវត្តតាមនីតិវិធី។ចំណែកឯពលករចំនួន៥នាក់បានអប់រំហើយឱ្យវិលទៅមូលកាន់មូលដ្ឋានវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *