ព័ត៌មានសន្តិសុខសង្គម

តខ្សែភ្លើងដាក់ម៉ូទ័របូមទឹក ប៉ះចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់

ស្វាយរៀង៖បុរសម្នាក់ក្រោយផឹកស្រាស្រវឹងបានទៅតខ្សែភ្លើងដើម្បីដាក់ម៉ូទ័របូមទឹកតែភ្លាត់ស្នៀតប៉ះចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់មិនអាចជួយសង្រ្គោះបាន។
នគរបាលស្រុកបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅត្រង់ភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំកាលពីយប់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២២។ បុរសដែលស្លាប់ឈ្មោះកុយ ចន្ថា អាយុ៣៤ឆ្នាំនៅភូមិ ឃុំខាងលើ។មុនកើតហេតុឈ្មោះកុយ ចន្ថា បានផឹកស្រាស្រវឹងហើយបានតខ្សែភ្លើងដើម្បីដាក់ម៉ូទ័របូមទឹក។
ពេលតខ្សែភ្លើងក៏ភ្លាត់ស្នៀតបណ្តាលឱ្យចរន្តអគ្គិសនីឆក់បង្កការភ្ញាក់ផ្អើលក្រុមគ្រួសារនាំគ្នា ជួយសង្គ្រោះបឋមធ្វើចលនាបេះដូងតែបុរសនោះបានស្លាប់បាត់ទៅហើយ។ក្រោយមកសមត្ថកិច្ចចុះពិនិត្យហើយបានបញ្ជាក់ថា បុរសនេះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *