ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនបុរស២នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ព្រះសីហនុ៖កម្លាំងអាវុធហត្ថស្រុកព្រៃនប់កាលពីថ្ងៃទី២៨ ខែមីនាបានចាប់ជនសង្ស័យ២នាក់ ពីបទជួញដូរគ្រឿងញៀននឹងត្រៀមបញ្ជូនទៅតុលាការ។
មន្ត្រីអាវុធហត្ថស្រុកបានឱ្យដឹងថា ការចាប់ជនសង្ស័យ២នាក់នោះនៅមុខតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បុរសពីរនាក់នោះ ឈ្មោះវ៉ាន់ ចិនអាយុ៣៨ ឆ្នាំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់។ឈ្មោះ អែម ឡយ អាយុ២៩ ឆ្នាំនៅភូមិឃុំជាមួយគ្នា ។
វត្ថុតាងដែលរឹបអូសបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ទូរសព្ទមួយគ្រឿង,ម៉ូតូមួយគ្គ្រឿង,លុយខ្មែរ១០ម៉ឺនរៀល,សម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។ជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួននៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនិងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *