ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបើកលឿនបុកអ្នកថ្មើរជើង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

ម៉ូតូបើកលឿនបុកអ្នកថ្មើរជើងបណ្តាលឱ្យស្រ្តីម្នាក់ស្លាប់
កណ្ដាល៖បុរសម្នាក់ជិះម៉ូតូទៅបុកអ្នកថ្មើរជើងពេញទំហឹងបណ្តាលឱ្យស្រ្តីម្នាក់ស្លាប់នៅភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលកាលពីយប់ថ្ងៃទី២៨ខែមីនា។
មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះសេម សួន អាយុ៨៥ឆ្នាំនៅភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។រីឯម៉ូតូបង្កហេតុម៉ាកហុងដាCBR ធុនសេ២៥០ផ្លាកលេខភ្នំពេញ1GL-2481បើកបរដោយឈ្មោះយ៉ាន់ សីហា អាយុ២៩ឆ្នាំនៅភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅម៉ោងកើតហេតុស្ត្រីរងគ្រោះបានដើរពីត្បូងទៅជើងស្រាប់តែមានម៉ូតូបើកដោយល្បឿនលឿនមកពីមុខក៏បុកអ្នកថ្មើរជើងពេញទំហឹង បណ្ដាលឱ្យស្លាប់ភ្លាម។ក្រោយកើតហេតុអ្នកបើកបរនិងម៉ូតូត្រូវសមត្ថកិច្ចនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *