ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ យកវត្ថុតាងដុតកំទេចចោល

បាត់ដំបង៖សមត្ថកិច្ចជំនាញបានចុះបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ដកហូតវត្ថុតាងមានសាច់មងក្រឡាល្អិតប្រវែងជាង៣ពាន់ម៉ែត្រយកបំផ្លាញចោល។
លោកវរៈសេនីយ៍ឯក យីយក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបងបានឱ្យដឹងថា នៅថ្ងៃទី២ ខែធ្នូឆ្នាំ២០២១កម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួននៅតំបន់អភិរក្សអតីតឡូត៍លេខ៦និងឡូត៍លេខ៩ឋិតក្នុង ដែនទឹកបឹងទន្លេសាប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
កិច្ចប្រតិបត្តិការនេះកម្លាំងចម្រុះបានបង្ក្រាប និងរឹបអូសឧបករណ៍ល្មើសច្បាប់បានមួយចំនួនរួមមាន: សាច់មងក្រឡាញឹកប្រវែងចំនួន ៣.៥០០ម៉ែត្រ,ឡុកផ្ទុកត្រីចំនួន៦ឡុក,បង្គោលឈើ ៣៥០ដើម រួមទាំងបានលែងកូនត្រីចម្រុះមួយចំនួនចូលទន្លេវិញ។ជាមួយនេះវត្ថុតាងល្មើសច្បាប់ត្រូវបាន ដុតបំផ្លាញចោល ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *