ព័ត៌មានសន្តិសុខសង្គម

រថយន្តលាយបេតុង បើកក្រឡាប់ធ្លាក់ចូលប្រឡាយ

ភ្នំពេញ៖រថយន្តពោងលាយបេតុងបានបើកគេចពីឧបស័គ្គខាងមុខក៏ផុងកង់ម្ខាងធ្លាក់ពីផ្លូវបណ្ដាលឱ្យក្រឡាប់តែអ្នកបើកបររួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍នោះ បានកើតឡើងនៅផ្លូវបេតុងម្តុំវត្តទាន់អរហៅវត្តផ្អរក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល កាលពីម៉ោង២រសៀលថ្ងៃទី៣ ខែធ្នូឆ្នាំ២០២១។រថយន្តដែលក្រឡាប់នោះម៉ាក FUSO ប្រភេទពោងលាយបេតុង ។ រថយន្តនេះបានបើកមកដល់កន្លែងមានរនាំងការពារផ្លូវមិនឱ្យរថយន្តធុនធំបើកឆ្លងកាត់បានបើកគេចហើយផុងកង់បាក់ដីបណ្ដាលឱ្យក្រឡាប់ធ្លាក់ ចូលប្រឡាយ តែម្ដង។
ក្រោយពីក្រឡាប់អ្នកបើកបរនិងអ្នករួមដំណើរមិនរងរបួសធ្ងន់ឡើយហើយរថយន្តខូចខាតកាប៊ីន និងបែកកញ្ចក់មុខ។ដោយមិនមានប៉ះពាល់ដល់អ្នកដទៃនិងសម្បតិ្តសាធារណៈទើបនគរបាលឱ្យម្ចាស់ហៅរថយន្តស្ទូចមកស្ទូចយករថយន្តនេះចេញទៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *