ព័ត៌មានសន្តិសុខសង្គម

មនុស្ស២នាក់ បានស្លាប់ក្នុងហេតុការណ៍ផ្សេងគ្នា នៅស្រុកក្រគរ

ពោធិ៍សាត់៖ក្នុងហេតុការណ៍២ផ្សេងគ្នា បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ គឺទី១-ធ្វើអត្តឃាតនិងទី២-ឆ្លងចរន្ដអគ្គិសនីនៅស្រុកក្រគរ កាលពីរសៀលថ្ងៃទី៨ ខែតុលាឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរស្រុកបានឱ្យដឹងថា មនុស្ស២នាក់បានស្លាប់ ក្នុងហេតុការណ៍២ផ្សេងគ្នាដោយម្នាក់ចងកសម្លាប់ខ្លួននិងម្នាក់ទៀតត្រូវឆ្លងចរន្ដអគ្គិសនីឆក់ស្លាប់។ មន្ត្រីដដែលបានបន្តថា ករណីទី១-ឈ្មោះ ហុក ហុងសេង អាយុ ២៨ឆ្នាំនៅភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់។អត្តឃាតជនបានចងកសម្លាប់ខ្លួនឯងនឹងខ្សែនីឡុងក្នុងបន្ទប់ទឹក មូលហេតុអាចបណ្ដាលមកពីសុំលុយបងប្អូននិងម្ដាយមិនបាន ។

ប្រភពបានបន្តថា ករណីទី២-ឈ្មោះ ប៊ូ ភារម្យ អាយុ ៣៩ឆ្នាំនៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ មូលហេតុជនរងគ្រោះដើរជាន់ចំមុខដំណរខ្សែភ្លើង បណ្តាលឱ្យឆក់ស្លាប់នៅម្តុំរោងចក្រ“តៃអ៊ីហ្សី”ស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រោយពីមានហេតុការណ៍កើតឡើងក្រុមមន្ត្រីជំនាញ បានសហការចុះពិនិត្យ និងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *