ព័ត៌មានសន្តិសុខសង្គម

នាំជនសង្ស័យករណីរំលោភក្មេងស្រីបានសម្រេច២នាក់ ទៅតុលាការ

ស្វាយរៀង៖នគរបាលកាលពីរសៀលថ្ងៃទី២៩ ខែឧសភាបាននាំខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈលើក្មេងស្រី២នាក់បានសម្រេចទៅតុលាការចាត់ការតាមច្បាប់។


សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះត.វ.អាយុ២៤ឆ្នាំ រស់នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ចំណែកក្មេងស្រីរងគ្រោះម្នាក់អាយុ២២ឆ្នាំនិងម្នាក់ទៀតអាយុ១៨ឆ្នាំ។២នាក់ជាជាកម្មការនីរោងចក្ររស់នៅស្រុករំដួល ខេត្តស្វាយរៀង។
កាលពីថ្ងែទី២៧ ខែឧសភា ឆ្នាំ២០២២ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន បានទទួលបណ្តឹងដោយផ្ទាល់ពីក្មេងស្រី២នាក់ដែលបានរៀបរាប់ថា ពេលយប់ឈ្មោះខាងលើបានដើរមកបន្ទប់ជួលរបស់ខ្លួនរូចក៏បានគោះទ្វារហៅ។ពេលនោះខ្លួនក៏បានបើកទ្វារស្មានតែអ្នកជួលបន្ទប់នៅជាមួយគ្នាស្រាប់តែជនសង្ស័យបានស្ទុះចូលក្នុងបន្ទប់រូចក៏ចាប់រំលោភបានសម្រេចតែម្តង។
ក្រោយមកឈ្មោះខាងលើបានគំរាមមិនឱ្យនាងប្រាប់គេទេតែបើនិយាយប្រាប់គេវានិងសម្លាប់ចោល។ក្រោយមកជនសង្ស័យបានទៅបន្ទប់ជួលនាងម្នាក់ទៀតរួចក៏បានចាប់រំលោភបានសម្រេច។អំពើនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយបុរសនោះក៏សារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈលើអ្នកទាំង២ពិតមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *