ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នា បណ្ដាលឱ្យមនុស្ស៣នាក់រងរបួស

ខេត្តព្រះសីហនុ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នាបណ្ដាលឱ្យមនុស្ស៣នាក់រងរបួសនៅផ្លូវ៧មករាទល់មុខកាស៊ីណូព័រយ៉ាក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា។
សាក្សីបានដឹងថា ដំបូងគេឃើញរថយន្តម៉ាកស្តារិចផ្លាកលេខព្រះសីហនុ 2B-9636 បើកបរដោយជនជាតិខ្មែរតាមផ្លូវ៧មករាពីស្តុប ៣៣៣ ចាស់ សំដៅទៅស្តុបផ្លូវផ្សារលើ។ពេលនោះស្រាប់តែមាន ម៉ូតូម៉ាក Honda lead ផ្លាកលេខភ្នំពេញ 1CA-1730 បើកបរដោយ ជនជាតិចិនឌុបគ្នា៣នាក់ជ្រុលទៅបុកចាំពាក់កណ្ដាលរថយន្តបណ្ដាលឱ្យរងរបួសធ្ងន់២នាក់ស្រាលម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុនគរបាលចរាចរណ៍បានចុះមកយកមធ្យោបាយទាំង២ទៅរក្សាទុករង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *