ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋទាមទារយកស្នាមមេដៃ ពីអាជ្ញាធរវិញ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២១ប្រជាពលរដ្ឋរស់នៅក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបានមកជួបជុំគ្នានៅក្នុងបរិវេណសាលា ស្រុកត្បែងមានជ័យ ដើម្បីសុំជួបលោកអភិបាលស្រុកដោយទាមទារយកស្នាមមេដៃមកវិញ។ បន្ទាប់ពីពួកគាត់បានផ្តិតតាមរយៈសមាជិកភូមិម្នាក់ថា ផ្តិតដើម្បីធ្វើប្លង់ដីផ្ទះរបស់ពួកគាត់ ។ប៉ុន្តែបែរជាយកទៅសាងសង់ប្រាសាទទៅវិញ។

ស្រីម្នាក់បានប្រាប់ឲ្យដឹងថា ពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ត្រូវបានសមាជិកភូមិម្នាក់បានដើរឲ្យពួកគាត់ផ្តិតមេដៃ ដោយនិយាយថា យកស្នាមមៃដៃរបស់ពួកគាត់ ដើម្បីស្នើសុំធ្វើប្លង់ដី។ ប៉ុន្តែបន្ទាប់ពីពួកគាត់បានផ្តិតមេដៃរួច ទើបពួកគាត់ទទួលព័ត៌មានថា ស្នាមមៃដៃរបស់ពួកគាត់ដែលបានផ្តិតនោះ គេមិនយកទៅស្នើសុំធ្វើប្លង់ដីនោះទេ គឺយកទៅដើម្បីស្នើសុំសាងសង់ប្រាសាទទៅវិញ ទើបពួកគាត់ភ្ញាក់ខ្លួននាំគ្នាមកស្នើរសុំមេដៃដែលបានផ្តិតត្រឡប់ទៅវិញ។

លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា ករណីឱ្យប្រជាពលរដ្ឋផ្តិតមេដៃនេះ មិនមែនដើម្បីធ្វើប្រាសាទទេ គឺដើម្បីកំណត់ព្រំដីរបស់គាត់ឲ្យបានច្បាស់លាស់ ចៀសវាងការធ្វើប្លង់ដីនៅថ្ងៃក្រោយមានការប្រែប្រួល។
ចំពោះស្នាមមេដៃដែលពួកគាត់បានផ្តិត គឺមិនយកទៅណា ឬយកទៅធ្វើអីទេ លោកនឹងយកទៅប្រគល់ឲ្យវិញ ដោយលោករៀបចំធ្វើពិធីមួយជួបជុំជាមួយ ប្រជាពលរដ្ឋនៅសាលាឃុំឈានមុខតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *