ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកបុកម៉ូតូនិងកិនស្ត្រីម្នាក់ដាច់ខ្លួនជាពីរ ប្តីរងរបួស

ភ្នំពេញ៖រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបើកបុកហើយកិនអ្នកជិះម៉ូតូបណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ដាច់ខ្លួនខ្ទេចជា២កំណាត់ឯប្តីរងរបួសពេលជិះម៉ូតូឌុបគ្នា។ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅផ្លូវជាតិលេខ៤ត្រង់ភ្លើងស្តុបភូមិជម្ពូវ័ន១សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះហ៊ន ភារិនអាយុ៣០ឆ្នាំជាកម្មកររោងចក្រហុងដាស្នាក់នៅសង្កាត់កន្ទោកខណ្ឌកំបូលមានស្រុកកំណើតនៅឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល។មុនកើតហេតុជនរងគ្រោះជិះម៉ូតូប្តីប្រពន្ធម៉ាកហុងដាសេ១២៥ សេរី២០១៩ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ធំ 1L-9853។
ស្រាប់តែរថយន្តបង្កប្រភេទក្រឡុកស៊ីម៉ងត៍ពាក់ផ្លាកលេខ ភ្នំពេញ 5A-1034 បើកក្នុងល្បឿនលឿន។រថយន្តបុកពីក្រោយម៉ូតូ ដួលហើយកិនពីលើស្ត្រីរងគ្រោះបណ្តាលឱ្យដាច់ខ្លួនជាពីរកំណាត់។ ចំណែកប្តី រងរបួសស្រាលអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *