ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កណ្ដាល៖គ្រោះថ្នាក់ចរចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។


សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខព្រៃវែង 1C-8460 អ្នកបើកម៉ូតូ រងរបួសធ្ងន់ត្រូវរថយន្តដឹកយកសង្រ្គោះ នៅមន្ទីរពេទ្យភ្នំពេញ។ម៉ូតូនេះបើក បុកជាមួយម៉ូតូម៉ាកហុងដាពាក់ផ្លាកលេខកណ្ដាល 1AA-9020 អ្នកបើកម៉ូតូឈ្មោះ ប៊ុត ពិសិដ្ឋ ភេទប្រុស អាយុ៣១ ឆ្នាំនៅភូមិកណ្ដាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានស្លាប់ភ្លាម។ម៉ូតូបើកក្នុងទិសដៅ បញ្រ្ចាសគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចបានយកមធ្យោបាយគ្រោះថ្នាក់ទៅរក្សាទុក បណ្តោះអាសន្ន នៅអធិកាដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *