ព័ត៌មានសន្តិសុខសង្គម

ចាប់សិស្សថ្នាក់ទី១២ វិទ្យាល័យសន្ធរមុកម្នាក់ សង្ស័យឆក់កាបូបពីស្ត្រីកូរ៉េ

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១បានចាប់សិស្សថ្នាក់ទី១២វិទ្យាល័យសន្ធរម៉ុកម្នាក់សង្ស័យឆក់កាបូបពីស្ត្រីជាអ្នកទេសចរជនជាតិកូរ៉េ។
មន្ត្រីនគរបាលបានឱ្យដឹងនៅថ្ងៃទី២ ខែសីហានេះថា កាលពីព្រលប់ថ្ងៃទី១ ខែសីហា កម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ នៅផ្លូវលេខ៣១៥សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ជនសង្ស័យឈ្មោះពៅ ឥស្សរា ហៅរ៉ាជាសិស្សថ្នាក់ទី១២ វិទ្យាល័យជាស៊ីមសន្ធរម៉ុកនៅ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។រីឯស្ត្រីម្ចាស់កាបូបឈ្មោះ Jung Jiyoung អាយុ២៧ឆ្នាំ ជនជាតិកូរ៉េជាអ្នកទេសចរ ស្នាក់នៅបណ្តោះអាសន្នអាគារCondo J-avy លេខ៣៥ ផ្លូវលេខ៣២២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក ម៉ូតូម៉ាក Honda គុបជ្រុងផ្លាកលេខភ្នំពេញ1ID-9268 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ និងកាបូបស្ពាយចំហៀង១។នៅក្នុងកាបូបមានទូរសព្ទម៉ាក Iphone 12 pro max និងលុយ៣០០ដុល្លារជារបស់ជនរងគ្រោះ។បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *