ព័ត៌មានសន្តិសុខសង្គម

សេចក្តីបំភ្លឺព័ត៌មាន! របស់ក្រុមការងារព័ត៌មាន និងព្រឹត្តិកម្មរហ័សនៃស្នងការនគរបាលខេត្តបាត់ដំបង

(បាត់ដំបង)៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរ​ព ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន​និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បានជ្រាបថាថ្មីៗនេះពិនិត្យឃើញឃ្លីបវីដេអូមួយដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ទាក់ទងនឹងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ពិនិត្យការបើកបរ​លើសល្បឿនកំណត់របស់អ្នកប្រើប្រាស់ផ្លូវនៅ​លើផ្លូវជាតិលេខ៥៧ ចំណុចខាងលិចភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។

ក្នុងឃ្លីបវីដេអូនេះបានបង្ហាញឱ្យឃើញថា បុរសអ្នកបើកបររថយន្តម្នាក់និងបក្សពួកគាត់ជាច្រើននាក់ បានចូលមកគោលដៅបំពេញភារកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកត្រង់ចំណុចភូមិគោកពន្លៃសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខណៈដែលរូបគាត់ត្រូវបានសមត្ថកិច្ចនគរបាលពិនិត្យឃើញថាគាត់និងគ្នារបស់គាត់បើកបរលើសល្បឿនកំណត់នៅចំ​ណុចទីតាំងនោះ។

ពេលមកដល់បុរសរូបនោះរៀបចំថតរូបភាពជាវីដេអូជាស្រេច ក្នុងនោះបានធ្វើសកម្មភាពចោទប្រកាន់​ថានគរបាលចរាចរណ៍ត្រួតពិនិត្យល្បឿនម្តងដាក់​ កន្លែងនេះម្តងដាក់កន្លែងនោះ ធ្វើដូចជាចោរអី​ចឹង!​ ដែលជាហេតុនាំឱ្យគាត់មានការលំបាកក្នុងការធ្វើដំណើរហើយគាត់ស្នើឱ្យមានការដាក់ស្លាក​ប្រាប់ឱ្យគាត់ដឹងផងថា នៅខាងមុខមានកន្លែងត្រួតពិនិត្យល្បឿន? ។

នៅពេលគាត់ថតរូបភាពដោយប្រេីពាក្យសំដីនិង​សកម្ម​ភាពខាងលេីរួច​ គាត់និងបក្សពួកនាំគ្នាចាក​ចេញពីទីនោះ​ ដោយសមត្ថកិច្ចមិនអាចអនុវត្តច្បាប់ចំពោះកំហុសគាត់បាននៅឡេីយទេ។ ក្រោយចាក​ចេញគាត់និងបក្សពួកបានបង្ហោះឃ្លីបវីដេអូ​ដែ លថតរួចទៅក្នុងបណ្តាញសង្គម​ ហេីយនាំបង្កឱ្យមា ន​ការ​ចាប់អារម្មណ៍និងមានការយល់ច្រឡំចំពោះ​ ទិដ្ឋភាពមួយនេះ។

ពិនិត្យលេីសកម្មភាពរបស់បុរសខាងលើ និងបក្សពួ​កគាត់នៅ​ពេលនោះ​ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយ​សនិងសេ​ច​ក្តីថ្លៃថ្នូរ របស់មន្រ្តីនគរបាល និងរំខាន​ដល់កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងពេលកំពុងបំពេញភារកិច្ចលើដងផ្លូវរក្សាសុខសុវត្ថិភាពជូនម​ហាជនទូទៅដែលធ្វើដំណើរ ព្រមទាំងបង្ហាញនូវ​គំរូអាក្រក់និងជាហេតុនាំឱ្យមានការភាន់ច្រឡំពីមជ្ឈដ្ឋានមហាជនទូទៅ​ ឬអាចវាយតម្លៃមិនល្អចំពោះកិច្ចខិតខំបំពេញភារកិច្ចរបស់មន្រ្តីនគរបាលចរាចរ​ណ៍ ។

សូមជម្រាបជូនថា ការបំពេញភារកិច្ចរបស់មន្រ្តីន​គរបាលចរាចរណ៍នៅលើដងផ្លូវ នោះគឺជាកាតព្វកិច្ចដែលច្បាប់តម្រូវឱ្យមន្រ្តីនគរបាលចរាចរណ៍អនុវត្ត​ យ៉ាងណាមិញអ្នក​ប្រើប្រាស់ផ្លូវគ្រប់រូបត្រូវ​មានករណីយកិច្ចក្នុងការចូលរួមគោរពនិងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នាផងដែរ ។

ការគោរពនិងអនុវត្តច្បាប់មិនមែនគោរពតែនៅទីកន្លែងណាដែលមានមន្រ្តីនគរបាលចរាចរណ៍​ស្ថិតនៅ​បំពេញភារកិច្ចនោះទេ រីឯទីកន្លែងណាដែ​ល​មិនមានសមត្ថកិច្ចនគរបាលចរាចរណ៍បំពេញភារ​កិច្ចនោះ អ្នកប្រើប្រាស់ផ្លូវធ្វើសកម្មភាពបំពានច្បាប់នោះឡើយ ។

នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២នេះសមត្ថកិច្ចនគរ​បាលបានធ្វើការទំនាក់ទំនងកោះអញ្ជើញរូបគាត់ឱ្យចូលមកបំភ្លឺចំពោះការចោទប្រកាន់នេះហើយតាមរយៈទូរស័ព្ទលេខ 085878703 ដែលបញ្ហា​នេះរូបគាត់បានស្នើសុំចូលខ្លួនមកបំភ្លឺនៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៣ ខាងមុខ ។ ចំពោះខ្លឹមសារ​លម្អិតយើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយនៅពេលទទួល​បានលទ្ធផលក្រោយការបំភ្លឺរបស់គាត់រួច។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នក​សារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គ​មមេត្តាជ្រាបជាព័ត៌មាន និងសូមបន្តចូលរួមសហការ​ ជាមួយសមត្ថកិច្ចនគរបាលដោយភារភាព សូម​អរគុណ៕

Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *