ព័ត៌មានសន្តិសុខសង្គម

ចាប់វ៉ៃខ្នោះជន៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះវិហារ៖កម្លាំងនរគបាលស្រុកជាំក្សាន្តកាលពីល្ងាចថ្ងៃទី៣ខែសីហាបានចុះបង្រ្គាបករណីគ្រឿងញៀនចាប់ជនសង្ស័យ៤នាក់នៅ ភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនសង្ស័យឈ្មោះឈៀរចាន់អាយុ២៤ឆ្នាំមុខរបរជាងអ៊ុតម៉ូតូ,ឈ្មោះខឿតឈុនណា អាយុ២០ឆ្នាំ,ឈ្មោះវែងគ្រឹស្នា អាយុ២៤ឆ្នាំ និងឈ្មោះបុ័តឆើតអាយុ៣៧ឆ្នាំ។វត្ថុតាង គ្រឿងញៀនចំនួន២៦កញ្ជប់ ទូរសព្ទ៣គ្រឿងនិងឧបករណ៍ពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាង សមត្ថកិច្ចរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នគរបាលខេត្តព្រះវិហារដើម្បីចាត់ការបន្ត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *