ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ៣នាក់ រកឃើញឧបករណ៍សម្រាប់កាច់កម៉ូតូ

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ជនសង្ស័យប្រុសស្រី៣នាក់ជិះម៉ូតូម៉ាកនិចត្រូវបានកម្លាំងឃាត់ ឆែករកឃើញឧបករណ៍សម្រាប់កាច់កម៉ូតូនិងដែកឆ្កឹះសោផ្ទះនាំទៅសាកសួរ។
ករណីនេះនៅផ្លូវលេខ១៣៥ ក្នុងក្រុម៣២ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៤ខែ សីហា ឆ្នាំ២០២១ ។ជនសង្ស័យឈ្មោះ សុខ សម្បត្តិលក្ខិណា អាយុ៣៨ឆ្នាំ ឈ្មោះ ឃាង ណារ៉ា អាយុ២៨ឆ្នាំ និងឈ្មោះ គង់ ម៉ាលីន ភេទស្រី អាយុ៣៨ឆ្នាំ អ្នកទាំង៣ស្នាក់នៅ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ពេលសមត្ថកិច្ចសាកសួរជនសង្ស័យទាំង៣នាក់មិនសារភាពទេ តែមុខសញ្ញាកំពុងជិះម៉ូតូមើលផ្ទះណាធ្វេសប្រហែសនឹងទៅគាស់ឆ្កឹះសោលួចទ្រព្យសម្បត្តិ។ទោះជាយ៉ាងណាសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងនិងវត្ថុតាងបញ្ជូនទៅតុលាការចាត់ការបន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *