ព័ត៌មានសន្តិសុខសង្គម

ចិន០២នាក់ទំនងបែកថ្នាំកាន់កាំបិតនិងដុំថ្មស្រែកឡូឡាផ្អើលអ្នកក្រុងព្រះសីហនុ!

ព្រះសីហនុ៖ បុរសជនជាតិចិនចំនួន២នាក់ទំនងជាបែកថ្នាំបានដើរស្រែកថា ឈឺក្បាលខ្លាំងណាស់ម្នាក់កាន់ដុំឥដ្ឋម្នាក់កាន់កូនកាំបិតចុងស្រួច តាមផ្លូវលេខ១០០ ក្បែរនឹងក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនស្មាតបង្កឱ្យមានការភ្ញាក់ផ្ទើល នៅព្រឹកថ្ងៃទី១២ខែមករានេះ។


ប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងឃើញបុរសជនជាតិចិនចំនួន២នាក់ ម្នាក់ស្លៀកពាក់ខោអាវបានដើរទៅមុខបាត់ ម្នាក់ទៀតស្រាតខោដោះអាវនៅសល់តែខោខ្លី ដាក់ខោលើដៃ ។ក្នុងដៃមានកូនកាំបិតចុងស្រួច បានដើរចូលទៅក្នុងហាងលក់ទូរសព្ទមួយកន្លែងបាន ស្រែកដាក់បុគ្គលិកស្រីៗ២នាក់នៅក្នុងហាងលក់ទូរសព្ទ យីហោ បច្ចេកវិទ្យា ហ័រឈ័ង។


ពេលនោះបង្កឱ្យគ្នាភ័យស្លន់ស្លោ ម្នាក់បានរត់ចេញមកក្រៅ ស្រែកឱ្យគេជួយ ម្នាក់ទៀតជាប់នៅខាងក្នុង ផ្អើលប្រជាពលរដ្ឋនៅជុំវិញទីនោះតែម្ដង។ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍សង្កាត់លេខ២ បានចុះទៅអន្តរាគមន៍បានភ្លាមៗ ដោយឃាត់ខ្លួនបានបុរសជនជាតិចិនម្នាក់យកទៅ ប៉ុស្តិ៍នគរបាល សង្កាត់លេខ២ ដើម្បីសួរនាំបន្ត ហើយកំពុងតាមចាប់បុរសជនជាតិចិនម្នាក់ទៀត។ក្រោយកើតហេតុសមត្ថកិច្ចបានប្រាប់ក្រុមអ្នកសារព័ត៌មានថា កុំទាន់អាលផ្សព្វផ្សាយអីព្រោះកំពុងនៅតាមដានបន្តទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *