ព័ត៌មានសន្តិសុខសង្គម

រៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ករណីលួចម៉ូតូរម៉ក ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌទួលគោកបានចាប់ជនសង្ស័យម្នាក់ ពីបទលួចម៉ូតូសណ្ដោងរ៉ឺម៉កមយយគ្រឿង និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា នគរបាលខណ្ឌបានឃាត់ខ្លួនបុរសម្នាក់ករណីលួចម៉ូតូរ៉ឺម៉ក ប្រព្រឹត្តនៅផ្លូវលេខ២៤៣ ភូមិ២សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកកាលពីថ្ងៃទី២៤ ខែឧសភា។

ជនសង្ស័យឈ្មោះ ស៊ីណា ស៊ីនួន អាយុ៣០ឆ្នាំកន្លែងកំណើត ភូមិក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។
វត្ថុតាងចាប់បានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ដោយជនសង្ស័យយកទៅប្លុងចោលនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ អ៊ុំ ក្លឹម អាយុ៣០ឆ្នាំមុខរបរលក់ផ្លែឈើ ស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ច ប្រគល់ម៉ូតូរ៉ឺម៉កឱ្យវិញ។

បន្ទាប់ពីសាកសួរផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *