ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកឡើងស្ពាន ឆ្លងចរន្តភ្លើង ឆេះខ្ទេចអស់គ្មានសល់

ភ្នំពេញ៖រថយន្តប្រភេទដឹកអ្នកដំណើរម៉ាកសាំយ៉ុងកំពុងបើកឡើងស្ពានបានឆ្លងប្រព័ន្ធភ្លើងក៏ឆាបឆេះខ្ទេចអស់នៅសល់តែគ្រោងឆ្អឹង។
ហេតុការណ៍នេះបានកើតឡើងនៅលើស្ពានព្រែកព្នៅត្រើយខាងលិចក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២២។រថយន្តដែលឆេះនោះផ្លាកលេខភ្នំពេញ 2AA 2852 អ្នកបើកបរឈ្មោះយឿនផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ ។
អ្នកដំណើរបានឱ្យដឹងថា មុនកើតហេតុរថយន្តខាងលើបានបើកឡើងស្ពានព្រែកព្នៅក្នុងទិសដៅពីលិចទៅកើតដល់កណ្តាលស្ពានក៏ស្រាប់តែមានផ្សែងហុយៗចេញពីកាប៊ីន។ពេលនោះអ្នកបើកបរឈប់រថយន្តដើម្បីពន្លត់គ្រាន់តែចាក់ទឹកពន្លត់បានបន្តិចក៏ស្រាប់តែផ្ទុះចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងរហ័សសន្ធោសន្ធៅតែម្តង។
បន្ទាប់ពីនោះរថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ជាច្រើនគ្រឿង។តែហួសពេលភ្លើងបានឆេះរថយន្តនោះអស់ទាំងស្រុងទៅហើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *