ភ្នំពេញ៖រហូតមកដល់ពេលនេះ គេរកមិនទាន់ឃើញបុរស ដែលខឹងសង្សារព្រោះតែខ្លួនហៅចូលងូតទឹកក្នុងបន្ទប់ជាមួយ តែនាងមិនព្រមក៏ ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា។
មក
ហេតុការណ៍នេះបានកើតឡើងនៅលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាកាលពីយប់ថ្ងៃទី១២ខែមករា។អត្តឃាតជនឈ្មោះ ប៉ែត ចាន់ អាយុ២១ឆ្នាំជាបុគ្គលិកក្រុមហ៊ុនវិរៈប៊ុនថាំ ស្នាក់នៅសង្កាត់ជ្រោយចង្វា មានស្រុកកំណើតនៅខេត្តកំពង់ធំ។
តាមការឱ្យដឹងពីនារីជាសង្សារបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុបុរសសង្សារ បានបបួលនាងចូលទៅងូតទឹកជាមួយនៅក្នុងបន្ទប់ តែរូបនាងប្រកែកមិនព្រមចូល។ ពេលនោះបុរសសង្សារខឹងយ៉ាងខ្លាំង រួចក៏ស្លៀកពាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកណ្តាល 1AS-8689 ចេញពីកន្លែងក្រុមហ៊ុនវីរៈប៊ុនថាំ ឡើងលើស្ពានជ្រោយចង្វា។
នាងសង្សាបានបន្តថា ពេលឡើងដល់លើស្ពាន ក៏បានតេហៅនាងមកយកម៉ូតូត្រឡប់ទៅវិញ។
ក្រោយមកនាងនិងនារីម្នាក់ទៀត អ្នករួមការងារបានរត់ឡើងលើស្ពាន។ពេលនោះបុរសង្សារបានទុកស្បែកជើងមួយគូរ និងកាតាបមួយរួមទាំងទូរសព្ទមួយគ្រឿង ចោលនៅលើស្ពាន ក៏លោតទម្លាក់ខ្លួនចូលទៅក្នុងទន្លេលិចបាត់តែម្តង។
បន្ទាប់មកសមត្ថកិច្ចបានមកដល់ក៏នាំនាង និងម៉ូតូយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វា ដើម្បីសាកសួរហេតុការណ៍ដែលកើតឡើង ហើយប្រគល់ម៉ូតូឱ្យនារីជាសង្សារវិញ៕