ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសម្នាក់ករណីបៀតបៀនកេរ្តិ៍ខ្មាស់លើក្មេងស្រី

បាត់ដំបង៖កម្លាំងនគរបាលបានចាប់បុរសម្នាក់ពីបទលបលួចចូលទៅក្នុងមុងក្មេងស្រីអាយុទើប១៤ឆ្នាំខណ:នាងកំពុងដេកពេលយប់ហើយធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ភេទរហូតដល់នាងភ្ញាក់ដឹងខ្លួនស្រែកផ្អើលឆោឡោឱ្យឪពុកម្តាយមកជួយ។ករណីនេះកើតឡើងនៅភូមិចំបក់ឃុំហប់ស្រុកគាស់ក្រឡកាលពីថ្ងៃទី៣ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យ អាយុ៤៨ឆ្នាំចំណែកក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំរស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា។ករណីប្រទូស្តកេរ្តិ៍ខ្មាស់នេះសមត្ថកិច្ចនគរបាលស្រុកបានចាប់ ជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនទៅជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *