ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកម៉ូតូប៉ើងធ្លាក់ផ្លូវ បុរសម្នាក់បានស្លាប់ភ្លាម

កំពង់ស្ពឺ៖រថយន្តបើកបុកម៉ូតូប៉ើងធ្លាក់ផ្លូវបណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមនៅតាមផ្លូវជាតិលេខ១៣០ត្រង់ភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២១។
មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងថា៖ម៉ូតូម៉ាកហុងដាសេ១២៥ពាក់ផ្លាកលេខកំពង់ស្ពឺ1S9522បើកបរដោយឈ្មោះ ចៅ គង់ភារុណ ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។មកដល់កន្លែងកើតហេតុត្រូវរថយន្តមិនស្គាល់ម៉ាកនិងអត្តសញ្ញាណអ្នកបើបរបុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះប៉ើងធ្លាក់ពីលើផ្លូវស្លាប់ភ្លាម។
ក្រោយកើតហេតុអ្នកបើបររថយន្តបើកគេចខ្លួនបាត់។សពជនរងគ្រោះក្រុមគ្រួសារបានទទួលយកទៅធ្វើបុណ្យ។ឯម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងចក ចំណែករថយន្តកំពុងស្រាវជ្រាវ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *