ព័ត៌មានសន្តិសុខសង្គម

ចុះបិទភោគនីយដ្ឋានមួយកន្លែង ក្រោយលួចលាក់បើកខារ៉ាអូខេ

ភ្នំពេញ៖អាជ្ញាធរខណ្ឌមានជ័យបានចុះបិទភោជនីយដ្ឋានយីហោគោដុត រិទ្ធវិទូនៅតាមផ្លូវ ចូលទៅទីលានចាក់សំរាមចាស់ក្រោយលួចលាក់បើកខារ៉ាអូខេល្មើសបំរាម។
កម្លាំងមូលដ្ឋានបានចុះបិទភោជនីយដ្ឋានមួយនេះមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ក្រោយពីមិនស្តាប់ការណែនាំនៃក្រសួងសុខាភិបាល។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ប្រជាពលរដ្ឋល្អបានរាយការណ៍ថា ទីតាំងនោះមានបើកទទួលភ្ញៀវនិងមានទាំងបើកបន្ទប់ខារ៉ាអូខេច្រៀងលេងទៀតផង។ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំង បានចុះទៅដល់ទី ឃើញមានបើកបន្ទប់ខារ៉ាអូខេមែន។តែបើកបន្ទប់ដោយមិនមានច្រៀងទេ។បន្ទាប់ពីចុះពិនិត្យជាក់ស្តែងទើបកម្លាំងគណៈបញ្ជាការឯកភាពធ្វើកិច្ចសន្យាបញ្ឈប់និងបិទជាបណ្តោះអាសន្ន និងមិនមានឃាត់ខ្លួនមនុស្សទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *