Uncategorized

ឆេះកុដិលោកចំនួន២ក្នុងវត្តនួនមុន្នីរ៉ាមនៅខេត្តក្រចេះ

 

ក្រចេះ៖អគ្គិភ័យបានឆាបឆេះកុដិព្រះសង្ឃ១ខ្នងអស់ទាំងស្រុងនិង១ខ្នងទៀតរងការខូចខាតមួយចំនួន ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះកាលពីម៉ោងជាង១១ព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖អគ្គិភ័យនេះបានឆេះកុដិព្រះសង្ឃ២ខ្នងក្នុងវត្តនួនមុនីរាមហៅវត្តក្បាលជួរលើ។ក្រោយពីកើតហេតុភ្លាមៗកម្លាំងប៉ុស្តិ៍នគររដ្ឋបាលសំបុករួមជាមួយកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋបានចុះទៅសហការជួយពន្លត់ដោយប្រើប្រាស់រថយន្តបាញ់ទឹកឯកជនចំនួនពីរគ្រឿងនិងបានពន្លត់អគ្គិភ័យទាំងស្រុងមិនឱ្យរាលដាលទៅកន្លែងដទៃទៀត។

មន្ត្រីដដែលបានបន្តថា៖គ្រោះអគ្គិភ័យនេះបានធ្វើឱ្យខូចខាតកុដិធ្វើអំពីឈើប្រក់ក្បឿងទំហំ៥ម៉ែត្រគុណ៦ម៉ែត្រចំនួន២ខ្នង។ក្នុងនោះឆេះអស់ទាំងស្រុង១ខ្នងនិងខូចខាតជញ្ជាំង១ខ្នង,។សម្ភារប្រើប្រាស់មួយចំនួន,ប្រាក់រៀលចំនួន៨.០០០០រៀល។មូលហេតុបណ្តាលមកពីភ្លើងធូបនិងទៀន៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *