Uncategorized

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញជាអធិបតីក្នុងពិធីសន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការ ឆ្នាំ ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ ២០២៥ របស់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុង ពិធីសន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្ត ។

ពិធីនេះមានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ ក្នុងនោះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលតាមបណ្តាក្រុង/ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងធ្វើបទអន្តរាគមន៍ និងរាយការណ៍អំពីលទ្ធផលការងារសម្រេចបានឆ្នាំ២០២៤កន្លងមក និងទិសដៅសម្រាប់អនុវត្តន៍ឆ្នាំ២០២៥។ លោកក៏បានដាក់ចេញនូវផែនការសម្រាប់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះទាំងអស់យកទៅអនុវត្តន៍ ត្រូវពង្រឹងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម, ពង្រឹងការងារភូមិឃុំ/សង្កាត់មានសុវត្ថិភាព, បន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក, ពង្រឹងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារ តួនាទី ភារកិច្ច សម្រេចបានលទ្ធផល គួរជាទីមោទនៈ។ ឯកឧត្តម ក៏បានជម្រុញដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ចំណាកស្រុកឆ្លងដែនខុសច្បាប់, ការបម្រើសេវាសាធារណ:, ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ, ពង្រឹងការងារប្រចាំការ យាមល្បាត, ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អតាមមូលដ្ឋាន ពិសេសគឺត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយបទល្មើសផ្សេងៗ។

ទន្ទឹមគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗចំនួន៣ ដល់កងកម្លាំងនគរបាលទាំងអស់សម្រាប់យកទៅអនុវត្តការងារតាមអង្គភាពឲ្យកាន់តែមានប្រសិទ្ធភាព ១- បង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើការងារនិងប្រយុទ្ធប្រឆាំងបទល្មើស ២-ការប្រើប្រាស់កម្លាំងរួម ផ្លាស់ប្តូរពត៌មានឲ្យក្លាយជាពត៌មានយុទ្ធសាស្ត្រ ៣-ត្រូវដាក់ផែនការប្រមូលផ្តុំពត៌មានសកល រៀបចំផែនការទប់ស្កាត់ ជៀសវាងមានការបង្កើតបទល្មើស៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *