រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំប្រតិភូ ជួបពិភាក្សាការងារជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឱ្យចូលរួមអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាពិសេសការជ្រើសរើសជនមានពិការភាពចូលបំរើការងារតាមអត្រាកំណត់នៃច្បាប់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោក លោកស្រី ប្រធាន អនុប្រធាន រដ្ឋបាលសិទ្ធិជនពិការ តំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ ដែលប្រព្រឹត្តទៅនៅ ទីស្នាក់ការកណ្តាល ធនាគាជាតិនៃកម្ពុជា។