ព័ត៌មានសន្តិសុខសង្គម

អតីតមន្ត្រីប៉ូលិសទេសចរណ៍ខេត្តកំពង់ឆ្នាំងម្នាក់ បានស្លាប់ដោយសារហូបត្រីក្រពត

កំពង់ឆ្នាំង អតីតមន្ត្រីប៉ូលីសទេសចរណ៍ ខេត្តកំពង់ឆ្នាំងម្នាក់បានស្លាប់ក្រោយពេលគេជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ដែលហេតុកាណ៍នេះគេសង្ស័យថាបានពុលត្រីក្រពត ។ដោយកើតឡើងនៅម៉ោងជាង៦យប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថាអ្នកស្លាប់ឈ្មោះ ចាន់ រដ្ឋាអាយុ ៦០ឆ្នាំ ជាអតីតមន្ត្រីនគរបាលការិយាល័យទេសចរណ៍ ខេត្តកំពង់ឆ្នាំងគាត់បានចូលនិវត្តន៍ប្រមាណជាង ២ឆ្នាំមកហើយ។ គាត់មានទីលំនៅភូមិទី១សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង។ប្រភពដដែលបានបន្តថាមុនកើតហេតុម៉ោងប្រមាណនារសៀល ថ្ងៃទី ៧ ខែកក្កដា ជនរងគ្រោះ និងប្រពន្ធរួមទាំងកូនម្នាក់ទៀតបាន ពិសារ ត្រីក្រពត។ ចំណែករូបគាត់មានពិសាស្រាបៀរមួយកំប៉ុងផងដែរ។
ក្រោយពីពិសារត្រីក្រពតរួចហើយនៅម៉ោងប្រមាណ ៦និង យប់ ជនរងគ្រោះ មានអាការៈមិនស្រួលហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ប៉ុន្តែដោយសារស្ថានភាព ធ្ងន់ធ្ងរក្រុមគ្រូពេទ្យបានបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ។ ដោយសារស្ថានភាព ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេកក៏បានស្លាប់នៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី ៨ ខែកក្កដា ហើយត្រូវបានបញ្ជូនមកលំនៅស្ថានដ្ឋានដើម្បីរៀបចំធ្វើបុណ្យ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាជនរងគ្រោះពិតជាបានស្លាប់ដោយសារការពុលអាហារធ្ងន់ធ្ងរពិតមែន។ ដែលតាមក្រុមគ្រួសារបញ្ជាក់ថាគាត់បានពិសារត្រក្រពត មានគ្នាចំនួន៣នាក់។ ប៉ុន្តែ២ នាក់មិនមានអាការៈពុលទេ គឺពុលតែគាត់ម្នាក់ប៉ុណ្ណោះ ។លោកវេជ្ជបណ្ឌិតសូមចូលរួមសោកស្ដាយនៃមរណៈភាពរបស់ជនរងគ្រោះ និងបានផ្ញើសាររំលឹក ដាស់តឿនរបស់ក្រសួងសុខាភិបាល សូមឱ្យបងប្អូន មានការប្រុងប្រយ័ត្ន លើការពិសារត្រីកំពត ផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *