Uncategorized

គ្រោះថ្នាក់ចរាចរណ៍រយៈពេល២ថ្ងៃមានអ្នកស្លាប់២នាក់និងរបួសធ្ងន់២នាក់

 

បន្ទាយមានជ័យ​៖​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេងគ្នា​នៅ​ខេត្តបន្ទាយមានជ័យ​បង្កឱ្យមាន​អ្នកស្លាប់​២​នាក់​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​។​ករណី​ទី​១​កើតឡើង​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០២០​ត្រង់​ស្ពាន​ទី​៣​ស្ថិតនៅ​ភូមិ​តា​វង​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​។​ករណីនេះ​មានការ​សង្ស័យ​អ្នកបើកបរ​ម៉ូតូ​,​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​បើក​ម៉ូតូ​និង​ប្រើប្រាស់​ល្បឿន​លឿន ។​

​ករណី​ទី​១​នេះ​ជនរងគ្រោះ​មានឈ្មោះ​អើ​យគ្រីត​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​តា​ដួល​ឃុំ​ផ្គាំ​ស្រុក​ស្វាយចេក​រងរបួស​ធ្ងន់​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​អ៊ិ​ច​ស៊ី​ទ័​រ​អត់​ផ្លាកលេខ​។​ចំណែក​អ្នករួមដំណើរ​ឈ្មោះ​សែ​ហេ​ត​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ស្លាប់​។​

ករណី​ទី​២​កើតឡើង​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២០​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​រ៉ា​ចំការចេក​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​រវាង​ម៉ូតូ​និង​រថយន្ត​ធ្វើ​ផ្លូវ​បណ្តាល​ឱ្យស្លាប់​ជនរងគ្រោះ​ឈ្មោះ​យិ​ម​វៃ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​នៅ​ភូមិ​ក្រពើ​ត្បូង​ឃុំ​ភ្នំ​សំពៅ​ស្រុក​រតនៈមណ្ឌល​ខេត្តបាត់ដំបង​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *