ព័ត៌មានសន្តិសុខសង្គម

រថយន្តបត់ម៉ូតូមកពីក្រោយ បុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ប៉ៃលិន៖គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបត់ ក៏មានម៉ូតូកំពុងលឿនបើកមកពីក្រោយបុកពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ហេតុការណ៍នេះនៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន កាលពីព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឱ្យមានមនុស្សស្លាប់ម្នាក់។ខាងម៉ូតូឈ្មោះ ធឿន យាក់គឹល អាយុ១៦ឆ្នាំ នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។បើកម៉ូតូម៉ាកហុងដាឌ្រីមគ្មានផ្លាកលេខ បានស្លាប់នៅមន្ទីរពេទ្យ។

ចំណែកខាងរថយន្តឈ្មោះ រី ធារិន អាយុ ៤០ឆ្នាំជាជាងអគ្គិសនីឯកជន នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន។បើករថយន្ដម៉ាកឡិចស៊ីសRX 300ផ្លាកលេខ ភ្នំពេញ2X-5740។ក្រោយពីកើតហេតុកម្លាំងជំនាញបានយករថយន្ត និងម៉ូតូទៅទុកនៅកន្លែងនគរបាលចរាចរណ៍ខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *