Uncategorized

កម្លាំងនគរបាល ចូលរួមសម្អាតបរិស្ថានតាមបងស្ទឹងសិរីសោភ័ណ្ឌ ទីតាំងត្រៀមប្រារព្ធពិធីប្រណាំងទូក និងបណ្ដែតប្រទីបអកអំបុកសំពះព្រះខែ

បន្ទាយមានជ័យ: នៅ​ព្រឹក​ថ្ងៃ​ទី​២៨ខែតុលា​ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ ឡោះ​ ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​ ​បាន​ចាត់​តាំង​ ​លោក​ឧត្ដមសេនីយ៍​ត្រី​ ​ប៊ុន​ ផេង​ ស្នងការរង​ផែន​ការងារ​អគ្គីភ័យ​និង​គ្រឿង​ផ្ទុះ​និង​ឧត្តម​សេនីយ៍​ត្រី​ សម្បត្តិ​ កុសល​ ស្នងការរង​ ដឹក​នាំ​កម្លាំង​នគរបាលចំនួន៥៣នាក់​​ ចូលរួម​សម្អាតបរិស្ថាន​តាម​ដង​ស្ទឹង​សិរីសោភ័ណ​ ស្ថិត​នៅ​សង្កាត់​ព្រះពន្លា ក្រុងសិរី​សោភ័ណ​។

ពិធីនេះមានការចូលរួមពី លោក លោកស្រី មន្ត្រីរាជការ កម្លាំងនគរបាល កំម្លាំង​កង​រាជ​អាវុធ​ហត្ថ​ កម្លាំង​យោធា​ អាជ្ញាធរមូលដ្ឋាន សសិស្សសាលា ក្រុម​ការងារ​អភិវឌ្ឍ​យុវជន​ខេត្ត​បន្ទាយមានជ័យ​ យុវជន​កាយរឹទ្ធិ​ យុវជន​កាកបាទក្រហម​កម្ពុជា​ ស.ស.យ.ក​ សរុបប្រមាណ១០០០នាក់។

ការសម្អាតបរិស្ថានតាមដងស្ទឹងសិរីសោភ័ណ គឺធ្វើឡើងគោលបំណង កំណត់យកទីតាំងសម្រាប់អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប​ អក​អំបុក​ សំពះ​ព្រះ​ខែ​នាពេល​ខាង​មុខ​​៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *