សៀមរាប ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២ និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី អំពើឃា.ត.កម្ម នៅចំណុចខាងលិចភោជនីយដ្ឋានអាប៉ូឡូផ្លាហ្សា ប្រហែល ១០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ប្តីប្រពន្ធ ៖
១ -ឈ្មោះ ហូល ហៃ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ននៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
២ -ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ននៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ ខាងលើបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើឃា.ត.កម្មទៅលើជនរងគ្រោះ ពិតប្រាកដមែន ។
វត្ថុតាងដកហូតរួមមាន:
– ម៉ូតូរបស់ជនសង្ស័យចំនួន ០១គ្រឿង
– កាំបិតខ្វែវចំនួន ០១ដើម ។
ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕