ព័ត៌មានសន្តិសុខសង្គម

បន្តសាកសួរមន្ត្រីនគរបាលម្នាក់ ប្រើកាំភ្លើងវែងបាញ់ជាង១០គ្រាប់ ចូលផ្ទះឪពុកមា

សៀមរាប៖មន្ត្រីនគរបាលម្នាក់បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិជាច្រើននាក់ ក្នុងនោះមានឪពុកមារបស់ខ្លួនចូលរួមផងដែរ។លុះពេលស្រវឹងក៏មានទំនាស់សម្តីគ្នា ត្រូវនគរបាលរូបនោះយកកាំភ្លើងវែងមកបាញ់ជាង១០គ្រាប់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៥ ខែមិថុនាមានករណីផ្ទុះកាំភ្លើងAk-47 ជាង១០គ្រាប់ស្ថិតនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបង្កឡើងដោយឈ្មោះលួន សុផានអាយុ៣៥ឆ្នាំជាមន្ត្រីនគរបាលអន្តរាគមន៍ខេត្ត មានទីលំនៅភូមិឃុំខាងលើ។
ប្រភពដដែលបានបន្តថា មុនកើតហេតុជនបង្កបានផឹកស៊ីជាមួយបក្ខពួកជាច្រើននាក់និងមាន ឪពុកមាម្នាក់ផងដែរ។នៅពេលស្រវឹងជនបង្កកើតមានទំនាស់សម្តីជាមួយឪពុកមា ឈ្មោះរស់ រំអាយុ៤៧ឆ្នាំនៅភូមិឃុំជាមួយគ្នា។បន្ទាប់មានរឿងឈ្មោះលួន សុផាត បានជិះម៉ូតូចេញទៅបាត់។មួយសន្ទុះក្រោយមកក៏ត្រឡប់មកវិញ មានទាំងស្ពាយកាំភ្លើងវែងម៉ាកAK47មកជាមួយផង។
ពេលមកដល់ ជនបង្កបានប្រើកាំភ្លើងបាញ់គំរាមឪពុកមាជាច្រើនគ្រាប់ ធ្វើឱ្យភ្ញាក់ផ្អើលដល់ពលរដ្ឋដែលរស់នៅជិតខាងមានការភិតភ័យ។ក្រោយពីធ្វើសកម្មភាពរួច ជនសង្សយ័ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ចុះឃាត់ខ្លួននិងដកហូតកាំភ្លើងទៅស្នងការដ្ឋានដើម្បីអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *