Uncategorized

ជំនាញរដ្ឋបាលព្រៃឈើចាប់រថយន្ត១គ្រឿងលួចដឹកឈើខុសច្បាប់

 

ព្រះវិហា​រៈលោក​វង្ស​វិ​សិទ្ធ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែង​បានឱ្យដឹងថាៈ​កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​។​កម្លាំង​បាន​ចាប់​រថយន្ត​ម៉ាក​នីសា​ន់​មួយគ្រឿង​គ្មាន​ពាក់​ស្លាក​លេខ​ពណ៌​ត្រេ​អី​ដឹកឈើ​អារ​ប្រភេទ​ប្រណីត​ធ្នង់​ចំនួន​៦១​ដុំ​ស្មើ​០,៩៦៦២​ម៉ែត​ត្រីគុណ​។​

​លោក​វង្ស​វិ​សិទ្ធ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែង​បាន​បាន​បន្តថាៈ​ការឃាត់​រថយន្ត​ដឹកឈើ​នេះ​នៅ​ចំណុច​ភូមិ​ក្រាំង​ដូង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​វត្ថុតាង​និង​មធ្យោបាយ​ល្មើស​ត្រូវបាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹក​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​រង់ចាំ​ចាត់ការ​តាម​នីតិវិធី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *