ភ្នំពេញ៖នគរបាលប៉ុស្តិ៍ឃ្មួញបានឃាត់ខ្លួនបុរសម្នាក់ករណីចាប់រំលោភនារីម្នាក់រហូតបានសម្រេចក្នុងបន្ទប់ទឹកនៅចំណុចរោងចក្រកាត់ដេរមួយកន្លែង។ករណីនេះបានកើតឡើងនៅក្នុងរោងចក្រកាត់ដេមួយកន្លែងភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខកាលពីថ្ងៃទី១១មិថុនា២០២០។
ជនសង្ស័យឈ្មោះឈុនហាវភេទប្រុសអាយុ២០ឆ្នាំមុខរបរសន្តិសុខឯកជនស្នាក់នៅក្នុងរោងចក្រកើតហេតុមានស្រុកកំណើតភូមិកំពង់លាវឃុំពងទឹកស្រុកដំណាក់ចង្អើរខេត្តកែប។ចំណែកនារីរងគ្រោះឈ្មោះប-មអាយុ១៨ឆ្នាំមុខរបរកម្មការនីរោងចក្រស្នាក់នៅបន្ទប់ជួលភូមិបន្លាស្អិតសង្កាត់ឃ្មួញ។
នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុពេលនាងចូលបន្ទប់ទឹកស្រាប់តែជនសង្ស័យបានដើមករុញនាងចូលក្នុងបន្ទប់ទឹកចាក់គន្លឹះទ្វាររួចធ្វើសកម្មភាពបង្ខំចាប់នាងរំលោភរហូតបានសម្រេចតែម្តង។នាងបន្តទៀតថា៖ពេលនោះនាងខំរើបម្រាស់ដែរតែមិនឈ្នះដោយជនសង្ស័យក្រៀកករនាងជាប់។
ក្រោយកើតហេតុនាងបានប្តឹងខាងរោងចក្រនិងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកឃាត់ខ្លួនបុរសខាងលើ។លោកញាណនននាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឱ្យដឹងថា៖ក្រោយពីទទួលបានដំនេះភ្លាមលោកបានបញ្ជាឱ្យកម្លាំងរបស់លោកចុះទៅពិនិត្យកន្លែងកើតហេតុនឹងឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តនីតិវិធីបន្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់នារីរងគ្រោះរហូតបានសម្រេចមែន៕