ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុករបាំងថ្មចែកផ្លូវ បាក់អស់២កង់ រួចក្រឡាប់ផ្ងារកង់

ភ្នំពេញ៖រថយន្តតូយូតា តាកូម៉ាបានបើកបុករបាំងថ្មចែកផ្លូវបាក់អស់២កង់ រថយន្តក៏ក្រឡាប់ផ្ងារកង់ តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ២ ខណ្ឌឬស្សីកែវកាលយប់ថ្ងៃទី២៣ ខែឧសភា។សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្តម៉ាកTACOMA ផ្លាកលេខភ្នំពេញ2BA 9352 ពីត្បូងទៅជើងក្នុងល្បឿលឿន។មកដល់កន្លែងខាងលើក៏បានរេចង្កូតបុករបាំងថ្មចែកផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារកង់។ភ្លាមៗនោះអ្នកបើកបររថយន្តបានលូនចេញហើយគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះវាស់វែងនិងស្ទួចយករថយន្តបង្កទៅទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *