ព័ត៌មានជាតិ

យកទីតាំងប្រាសាទបុរាណអាយុកាល១.០០០ឆ្នាំ ដើម្បីធ្វើពិធីបួងសួង

 

កំពង់ចាម៖អភិបាលខេត្តកំពង់ចាម បានជ្រើរើសយកទីតាំងប្រាសាទបុរាណ មានអាយុកាល១០០០ឆ្នាំ ដើម្បីធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមខ្លូត ផនប្រធានក្រុមប្រឹក្សាខេត្ត។ឯកឧត្តម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនព្រះសង្ឃ ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ពិធីនេះប្រារព្ធធ្វើឡើងនៅប្រាសាទនគរបាជ័យ ស្រុកកំពង់សៀម។សូមទេវតាឆ្នាំថ្មី-ឆ្នាំថោះ នាំមកនូវសិរីសួស្តី ជ័យមង្គលដល់ជនរួមជាតិគ្រប់ពេលវេលា៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *