ព័ត៌មានជាតិ

សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងស្រុកស្ទឹងត្រង់និងបើកការដ្ឋានសាងសង់បន្ត

 

កំពង់ចាម៖សមិទ្ធផលជាច្រើនក្នុងស្រុកស្ទឹងត្រង់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយអភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កាលពីនៅព្រឹកថ្ងៃថ្ងៃទី១០ ខែមេសាឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលមួយចំនួន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋនៅក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមិទ្ធផលរួមមាន ១-អគារសិក្សា១ខ្នង ៣ជាន់ ២៤បន្ទប់- អគារទីចាត់ការ និងអគារស្នាក់នៅគ្រូ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន ដងក្តារ។២- អគារសម្ភពនៃមណ្ឌលសុខភាពដងក្តារ
៣-បើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង ៣.០០០ម៉ែត្រ។

ពីធីនេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *