ខេត្តព្រះសីហនុ៖ភ្លើងពីសង្ក្រានហ្គាសឆាបឆេះរ៉ឺម៉កប៉ះកង់ចល័តមួយគ្រឿងឆេះអស់ទាំងស្រុង។ករណីភ្លើងឆេះរ៉ឺម៉កប៉ះកង់ចល័ត១គ្រឿងនោះនៅម្ដុំផ្សារឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងករណីភ្លើងឆេះនេះ គឺបង្កឡើងដោយពីការឆាបឆេះពីចង្ក្រានហ្គាសដែលប្រពន្ធជាអ្នកដាំស្ល។ចំណែកប្ដីបានចាក់សាំងនៅក្បែរនោះបន្ទាប់មកក៏បានឆាបឆេះដល់រ៉ឺម៉កតែម្ដង។ហេតុការណ៍នេះដែរគឺមិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។ក្នុងការពន្លត់ភ្លើងឆេះនេះដែរបានប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន១គ្រឿង ដែលមកពីកងអន្តរាគមន៍ពិសេស ង៧០ ខេត្តព្រះសីហនុ៕