បាត់ដំបង៖ កាលពីថ្ងៃ ព្រហស្បតិ៍២កេីតខែមិគសិរឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ខែ វិច្ឆិកា ឆ្នាំ២០២២ ម៉ោង១៤និង៣០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀងស្នងការរងផែនការងារប្រឆាំងគ្រឿង លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានដឹកនាំកម្លាំងចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ ៤២៥ ចុះថ្ងៃទី២១ខែ មិថុនា ឆ្នាំ ២០២២ របស់លោក ជុំ សង្វា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន ជនត្រូវចោទឈ្មោះសុង ម៉េងហ៊ត ហៅតាក់ ភេទប្រុសអាយុ ៣២ឆ្នាំ ទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំនុចភូមិថ្មី ឃុំកន្ទឺ១ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ ២០២២ ។
ជនត្រូវចោទខាងលើ ត្រូវចាប់ខ្លួនបាននៅចំណុចទួលអណ្តែត ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (នៅនឹងផ្ទះសាមុីខ្លួន) ហេីយពេលនេះសមត្ថកិច្ចកំពុងកសាងឯកសារដើម្បីបញ្ជូនមកកាន់ការិយាល័យជំនាញបន្តនីតិវិ៕